បន្ទាប់ពីបើកដំណើការបានប្រមាណជាង៣ខែប៉ុណ្ណោះ ក្រុមហ៊ុន VAAC – VIP Ambulance & Charter Flight ដែលផ្តល់នូវសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជន ព្រមទាំងការរៀបចំរថយន្តសង្គ្រោះបន្ទាន់ផងដែរនោះ ទទួលបានការគាំទ្រ និង ទំនុកចិត្ត ជាខ្លាំង ពីអតិថិជនដោយបានធ្វើប្រតិបត្តិការហោះហើរស្ទើររៀងរាល់ថ្ងៃជាមួយបណ្តាក្រុមហ៊ុនហោះហើរផ្សេងៗជាលក្ខណៈឯកជន។
ការទទួលបានទំនុកខ្ពស់ពីអតិថិជនបែបនេះ ដោយសារក្រុមហ៊ុន VAAC មានការសហការល្អជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេសក្នុងការរៀបចំឯកសារបញ្ជូនអ្នកជំងឺបានរហ័សទាន់ចិត្តក្នុងកំឡុងពេលកូវីដ និងការផ្តល់នូវតម្លៃសមរម្យជូនអតិថិជន ដោយយោងលើក្រមសីលធម៍ការងារ វិជ្ជាជីវៈ និង បុគ្គលិកបម្រើការងារទាំងអស់សុទ្ធតែបានហ្វឹកហាត់តាមស្តង់ដាការងារខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយតំណាង VAAC បានលើកឡើងថា ការហោះហើរលុះត្រាតែការស្វែងរកសេវាព្យាបាលក្នុងស្រុកយើងអស់លទ្ឋភាពជាមុនសិនដោយសារវេជ្ជបណ្ឌិតយើងក៏ពូកែៗ ដោយឡែកការស្វែងរកការព្យាបាលក្រៅប្រទេសគឺក្នុងករណីណាដែលចាំបាច់បំផុតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន VAAC បានបង្កើតឡើងនាពេលថ្មីនេះ ដោយសហគ្រិនស្ត្រីវ័យក្មេងចំនួន៣រូប ផ្តល់សេវាកម្មសង្គ្រោះបន្ទាន់ បញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅក្រៅប្រទេសតាមយន្តហោះ និងរថយន្តផងដែរទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសសង្ហបុរី និងប្រទេសដ៏ទៃទៀត។ ក្រុមហ៊ុនមានវេជ្ជបណ្ឌិតជំនាញផ្តល់ប្រឹក្សាផ្នែកសុខភាព និងអ្នកជំនាញក្នុងការរៀបចំឯកសារជូនអ្នកជំងឺបញ្ជូនទៅសង្គ្រោះបានលឿន រហ័ស និងប្រកបដោយសុវត្ថិភាព។
ព័ត៌មានលំអិត សូមទាក់ទង៖ 069 81 81 42 / 070 972 277 / 071 9999 605