គិតគូរទាំងពេទ្យជួរមុខ និងមិនភ្លេចសុខទុក្ខប្រជាពលរដ្ឋក្រីក្រ

កាលពីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសានេះ ក្រុមការងារសប្បុរសជន ក្រោមអធិបតីភាពលោកជំទាវ គ្រួច សំអាន បាននាំយកអំណោយសប្បុរសធម៌ចែកជូនដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សប្បុរសជនដែលបានចូលរួមបរិច្ចាគដល់បងប្អូនសហគមន៍ទួលសំបូរ រួមមាន៖ លោក ហោ សេរីវឌ្ឍន៍,  ឯ.ឧ  ឧកញ៉ា តាំង ជុងលី, លោកស្រី ខែក ខេមរ៉ាត, បណ្ឌិត ហេង ម៉េងហូ, លោក អ៊ាង ច័ន្ទលីណា, លោក អ៊ាង រិទ្ធី និងឧកញ៉ា ម៉ី តារារិទ្ធ។

ក្នុងពិធីចែកអំណោយសប្បុរសធម៌ មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ជិតចូលមកដល់នេះ លោកជំទាវ គ្រួច សំអាន ក៏បានពាំនាំប្រសាសន៍សម្ដេចតេជោ ក្នុងការសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានណែនាំពួកគាត់អោយរក្សាអនាម័យ លាងដៃជាប្រចាំ ត្រូវពាក់ម៉ាស់ឬក្រម៉ា ដើម្បីបង្ការការឆ្លងជម្ងឺកូវីដ-១៩ ដល់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។

តំណាងសហគមន៍ ក៏បានថ្លែងអំណរគុណដល់លោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគជាអំណោយដូចជា អង្ករ មី ត្រីខ សាប៊ូដុំលាងដៃ និងក្រម៉ាដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ហើយក្នុងនាមលោកជាតំណាងសហគមន៍ក៏សូមជូនពរសប្បុរសជនអោយជួបតែសុខសប្បាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់ខាងមុខនេះ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.