ទំព័រមុខ សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសិង្ហបុរី

ពិធីចុះកិច្ចសន្យា ដៃគូពាណិជ្ជកម្ម រវាងបីភាគី ក្នុងការផ្ដល់ជូននូវ «សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសិង្ហបុរី» បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅឯមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ។ ពិធីចុះកិច្ចសន្យា ដៃគូពាណិជ្ជកម្មនេះ ធ្វើឡើងរវាង៣ភាគី គឺ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ជាមន្ទីរពេទ្យស្ដង់ដារអន្តរជាតិថ្មីមួយនៅកម្ពុជាដែលទើបបើកដំណើរការកាលពីចុងខែមីនាកន្លងមកនេះ ជាមួយនឹង VAAC...

VAAC នាំមុខគេផ្នែកសេវាយន្តហោះសង្រ្គោះបន្ទាន់នៅកម្ពុជា

បន្ទាប់ពីបើកដំណើការបានប្រមាណជាង៣ខែប៉ុណ្ណោះ ក្រុមហ៊ុន VAAC - VIP Ambulance & Charter Flight ដែលផ្តល់នូវសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជន ព្រមទាំងការរៀបចំរថយន្តសង្គ្រោះបន្ទាន់ផងដែរនោះ ទទួលបានការគាំទ្រ និង ទំនុកចិត្ត ជាខ្លាំង ពីអតិថិជនដោយបានធ្វើប្រតិបត្តិការហោះហើរស្ទើររៀងរាល់ថ្ងៃជាមួយបណ្តាក្រុមហ៊ុនហោះហើរផ្សេងៗជាលក្ខណៈឯកជន។ ការទទួលបានទំនុកខ្ពស់ពីអតិថិជនបែបនេះ ដោយសារក្រុមហ៊ុន VAAC មានការសហការល្អជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេសក្នុងការរៀបចំឯកសារបញ្ជូនអ្នកជំងឺបានរហ័សទាន់ចិត្តក្នុងកំឡុងពេលកូវីដ និងការផ្តល់នូវតម្លៃសមរម្យជូនអតិថិជន ដោយយោងលើក្រមសីលធម៍ការងារ វិជ្ជាជីវៈ និង បុគ្គលិកបម្រើការងារទាំងអស់សុទ្ធតែបានហ្វឹកហាត់តាមស្តង់ដាការងារខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយតំណាង VAAC បានលើកឡើងថា ការហោះហើរលុះត្រាតែការស្វែងរកសេវាព្យាបាលក្នុងស្រុកយើងអស់លទ្ឋភាពជាមុនសិនដោយសារវេជ្ជបណ្ឌិតយើងក៏ពូកែៗ ដោយឡែកការស្វែងរកការព្យាបាលក្រៅប្រទេសគឺក្នុងករណីណាដែលចាំបាច់បំផុតប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្រុមហ៊ុន...

ក្រុមហ៊ុនអចលនទ្រព្យ អេមីង ហូលឌីងចាប់ដៃគូធ្វើអាជីវកម្មជាមួយក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌា

ដោយមានទំនុកចិត្តខ្ពស់មកលើបទពិសោធន៍ និងស្នាដៃរបស់ក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌា ក្នុងការរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយអាជីវកម្ម ក្រុមហ៊ុនអចលនទ្រព្យ អេមីង ហូលឌីង បានសម្រេចចាប់យកក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌាជាដៃគូសហការក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។  ពិធីនៃការចុះកិច្ចព្រមព្រៀងអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ នៅអាគារការិយាល័យក្រុមហ៊ុនអេមីងហូលឌីង ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមហ៊ុនក្រុមហ៊ុន អេមីង ដែលជា មានអ្នកជំនាញផ្តល់ប្រឹក្សាយោបល់ក្នុងស្រុក និងមកពីក្រៅប្រទេសដែលមានបទពិសោធន៍យូរឆ្នាំ ផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យជូនអតិថិជនប្រកបដោយភាពច្បាស់លាស់ និងមានវិជ្ជាជីវៈ។ ក្រុមប្រឹក្សាយោបល់របស់ក្រុមហ៊ុន អេមីង ហូលឌីង ត្រូវបានបណ្តុះបណ្តាលមានអាជីពច្បាស់លាស់ ដែលមានថ្នាក់គ្រប់គ្រងមកពីប្រទេសសឹង្ហបុរី...

សហគ្រិនស្ត្រី៣រូបរួមគ្នាបង្កើតសេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP

សហគ្រិនស្ត្រីចំនួន៣រូប រួមគ្នាបើកដំណើរការសេវាកម្មថ្មីមួយ «ឈ្មោះយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP ឬ VIP Air Ambulance»។ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ ធ្វើនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា។ យន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP បង្ហាញវត្តមាននៅកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺដែលស្វែងរកសេវាសង្គ្រោះបន្ទាន់មួយចំនួនក្នុងករណីដែលការព្យាបាលក្នុងស្រុកពុំទាន់មាន។ VIP Air Ambulance គឺជាយន្តហោះពេទ្យ ដែលមានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ការហោះហើរឆាប់រហ័សបំផុត ដោយមានគិលានុបដ្ឋាយិកា គ្រូពេទ្យជំនាញសម្រាប់មើលថែអ្នកជំងឺក្នុងពេលធ្វើដំណើរលើយន្តហោះ និង មានអាកាសយានិកស្ទាត់ជំនាញដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលច្បាស់លាស់ ដើម្បីធានា និង ផ្ដល់ទំនុកចិត្តជូនអតិថិជន។ ថ្លែងក្នុងកម្មវិធីសម្ពោធនេះ កញ្ញាវេជ្ជបណ្ឌិត...

រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៨០មេហ្កាវ៉ាត់ ចាប់ផ្តើមដំណើរការនៅកម្ពុជា

ក្រុមហ៊ុន SchneiTec Group បាននាំយកថាមពលអគ្គិសនីដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថានក្រោមការសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រភពពន្លឺព្រះអាទិត្យដ៏ធំដំបូងគេនៅកម្ពុជា។ SchneiTec Group ជាសម្ព័ន្ធក្រុមហ៊ុនដែលផ្តោតសំខាន់លើការការអភិវឌ្ឍបច្ចេកវិទ្យាថាមពលស្អាតនិងកកើតឡើងវិញក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងតែសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ  ៨0 មេហ្កាវ៉ាត់ ដំបូង និងធំជាងគេបង្អស់ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងក្នុងការកសាងរោងចក្រផលិតថាមពលអគ្គិសនីតាមរយៈពន្លឺព្រះអាទិត្យនេះ លាតសន្ធឹងលើផ្ទៃដី ១១០ហិចតា ក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ សម្រាប់ការផលិតថាមពលអគ្គិសនីប្រមាណ ៨០ មេហ្កាវ៉ាត់ដើម្បីផ្គត់ផ្គង់ជូនដល់អគ្គិសនីកម្ពុជា។ លោកបណ្ឌិត ហេង សុជាតិ នាយកប្រតិបត្តិនៃក្រុមហ៊ុន SchneiTec Group បានមានប្រសាសន៍ថា ការអនុវត្តន៍គម្រោងរោងចក្រអគ្គិសនី៨0 មេហ្កាវ៉ាត់ លើកនេះ បានសម្រួលការផ្គត់ផ្គង់ថាមពលអគ្គីសនីបានយ៉ាងហោច ៤ភាគរយនៃថាមពលដែលត្រូវបានប្រើប្រាស់សរុបនៅព្រះរាជាណាចក្រកម្ពុជា ដោយផលិតបានថាមពលប្រមាណ ១០៥លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ៦០នាក់...

ក្រុមហ៊ុនទូរគមនាគមន៍ដែលមានអាយុកាលជាងមួយទសវត្សរ៍នៅកម្ពុជា

នាពេលថ្មីៗនេះមិត្តហ្វូនបានប្រារព្ធនូវខួបលើកទី១១របស់ខ្លួនក្នុងការចាប់កំណើតនិងបម្រើសេវាកម្មជូនអតិថិជនកម្ពុជា។ ក្រុមហ៊ុន មិត្តហ្វូន ដែលបម្រើលើវិស័យទូរគមនាគមន៍និងបច្ចេកវិជ្ជា ព័ត៌មានវិទ្យាបានចូលមកបង្កើតទីផ្សារអាជីវកម្មរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០០៩ បើគិតមកទល់ពេលនេះមានរយៈពេល១១ឆ្នាំហើយ។ ក្រៅពីមានវត្តមានក្នុងប្រទេសមួយចំនួនក្នុងពិភពលោក កម្ពុជាក៏ជាគោលដៅដែលក្រុមហ៊ុននេះពាំនាំមកនូវបច្ចេកវិជ្ជា មកអភិវឌ្ឍន៍ក្រោមមហិច្ឆតាគាំទ្រដល់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងបដិវត្តឧស្សាហកម្មទី ៤។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក្រុមហ៊ុនបានពង្រីកបណ្ដាញសាខារបស់ខ្លួនទូទាំងប្រទេសកម្ពុជា និងបម្រើសេវាកម្មជូនប្រជាជនកម្ពុជាប្រមាណ៩លាននាក់ ការអភិវឌ្ឃបច្ចេកវិជ្ជា សេវាអ៊ីនធឺណិតចល័តចាប់តាំងពី 2G រហូតដល់ 5G (ក្នុងឆ្នាំ២០១៩) រួមជាមួយនូវការកោតសរសើរនិងទទួលបាននូវពានរង្វាន់ជាច្រើន។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនៃវឌ្ឍនភាពរបស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូនបានចងក្រងឡើងនូវវីឌីអូជាកំណត់ត្រាសកម្មភាពក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ក្រោមកិច្ចសហការណ៍ផលិតជាមួយក្រុមហ៊ុន ប៊្លូ មេឌា ខេមបូឌា។ សូមទស្សនានូវសកម្មភាពក្រៅឆាកនៃការផលិត...

បុរី អាម៉ូរី ៧មករា ចាប់ឆ្នោតផ្តល់រង្វាន់ពិសេសៗជូនអតិថិជនរបស់ខ្លួន

រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ បុរី អាម៉ូរី ៧មករា បានរៀបចំកម្មវិធីចាប់ ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីឬផ្ទះក្នុងកំឡុងពេលប្រូម៉ូសិនពិសេស និងរៀបចំឡើង នៅភោជនីយដ្ឋាន នាគក្រហម ផ្លូវលេខ២៧១ ទល់មុខកាកក្របាទក្រហមកម្ពុជា។ កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួម ពីសំណាក់អតិថិជន យ៉ាងច្រើនកុះករ ដែលធ្វើអោយកម្មវិធី កាន់តែមានភាពអធឹកអធម។ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកំសាន្តទៅកាន់ទ្វីបអឺរ៉ុប...

បុរី អាម៉ូរី ៧មករា បញ្ចុះតម្លៃ ដល់ទៅ ៥% + ១០% ក្នុងឱកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់

បុរី អាម៉ូរី ៧មករា បញ្ចុះតម្លៃ ដល់ទៅ ៥% +​ ១០%​ ក្នុងឱកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បុរី អាម៉ូរី ៧មករា បើកលក់ផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ជាមួយនឹងការផ្តល់ជូនប័ណ្ណលាទសំណាងពិសេស2999$ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនរាជធានីភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩...