ថវិកាសរុបទទួលបានពីមូលនិធិខ្មែរជួយខ្មែររយៈពេលមួយសប្ដាហ៍ បានយកទៅជួយដល់មន្ទីរពេទ្យជួរមុខ
មូលនិធិជនបទកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ប្លូ៊ មេឌា បានរួមកម្លាំងគ្នាជាមួយនឹងសប្បុរសជនមួយចំនួនទៀត គៀងគរថវិកាដើម្បីឧបត្ថម្ភលើការផ្គត់ផ្គង់សម្ភារៈពេទ្យមានដូចជា ម៉ាស ស្រោមដៃ វ៉េនតាសុវត្ថិភាព ជែលលាងដៃនិង Spray អាកុលសម្លាប់មេរោគ ទឹកអាកុលសម្លាប់មេរោគ សាប៊ូអនាម័យ សាប៊ូដុំលាងដៃ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។
គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល១ម៉ោងក្រោយការអំពាវនាវ
មូលនិធិបានទទួលនូវការឧបត្ថម្ភពីសំណាក់សប្បុរសជនជាបន្តបន្ទាប់
ដូចបានរាយនាមខាងក្រោមដូចជា៖
១- លោកឧកញ៉ា ហ៊ុន ឡាក់...
ពេទ្យជួរមុខនៃមណ្ឌលសុខភាព ចាក់អង្រែ បានទទួលអំណោយពីសប្បុរសជន
នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសានេះ
ក្រុមការងារសប្បុរសជន រួមមាន លោកវេជ្ជ.សូត្រ ភារម្យ, លោក ហឿន
សំនៀង និង លោកស្រី , លោកស្រី ខែក ខេមរ៉ាត នាយិកា ក្រុមហ៊ុន
ប៊្លូមេឌា, និងលោកវេជ្ជ. ប្រាក់ ណារ៉ុម
បានរួមគ្នាគៀងគរនូវអំណោយពីសប្បុរសជននានា មកប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខនៃមណ្ឌលសុខភាព
ចាក់អង្រែ។
អំណោយដែលនាំមកពេលនេះ រួមមាន៖ ម៉ាស់ ចំនួន១០០០ម៉ាស់
ស្រោមដៃពេទ្យចំនួន៤០០គូ វ៉ែនតាសុវត្ថិភាព...
ឯកឧត្តម អ៊ុក សាវុធ បរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនជូនដល់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩
សង្គម
Author BMC - 0
ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអជ្ញាអមសាលាឧទ្ទរណ៍រាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៥០ភាគរយ រយៈពេល ៦ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។
យោងទៅតាមលិខិតផ្លូវការមួយរបស់ឯកឧត្តមផ្ទាល់ដែលបានផ្ញើរទៅកាន់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ឯកឧត្តមស្នើរសុំផ្ទេរប្រាក់បៀវត្សរបស់ឯកឧត្តមចំនួន ៥០ភាគរយចូលគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ជារៀងរាល់ខែចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តមក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១ពាន់ដុល្លារ ផ្សេងទៀតជូនដល់មន្ទីរពេទ្យដើម្បីគាំពារដល់ការព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថានាពេលកន្លងទៅនេះ ឯកឧត្តម អ៊ុក...
ក្រុមសប្បុរសជននាំយកម៉ាសគុណភាពខ្ពស់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគំរូមហាសប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក្នុងស្មារតីខ្មែរជួយខ្មែរប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ក្រុមសប្បុរសជន ដែលរួមមាន លោក ហោ សេរីវឌ្ឍន៍, ឯកឧត្តម ប្រាក់ ឈៀង, ឯកឧត្តម ម៉ក់ ងយ, ...
Domino’s Pizza ចូលរួមផ្គត់ផ្គង់ភីហ្សាដល់គ្រូពេទ្យជួរមុខ
លោក គួច សុខលី ប្រធានក្រុមហ៊ុន CBM
Corporation និង ជាតំណាង Domino’s Pizza នៅកម្ពុជា
បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត ព្រំ ផានិត តំណាងសាស្រ្តាចារ្យ
វេជ្ជបណ្ឌិត ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅព្រឹក ថ្ងៃទី៣១ ខែមីនា
ឆ្នាំ២០២០នេះ។
នៅក្នុងជំនួបពិភាក្សានេះ លោក គួច សុខលី តំណាង...
កម្លាំងចិត្តពីមហាជនពិតជាសំខាន់សម្រាប់ក្រុមគ្រូពេទ្យជួរមុខ
ស្ថិតក្នុងស្ថានភាពដ៏អាក្រក់ នៃការវាយលុកពីជំងឺដ៏កាចសាហាវ កូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ក្រុមគ្រូពេទ្យ គឺជាទ័ពជួរមុខយ៉ាងសំខាន់នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ក្នុងការចូលប្រយុទ្ធក្នុងសមរភូមិដ៏គ្រោះថ្នាក់នេះ គ្រូពេទ្យនៃយើងតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្លាស្ទិក រហូតដល់ពីរជាន់ រុំ បិទជិតខ្លួនពីលើរហូតដល់ក្រោម ដើម្បីរក្សានូវសុវត្ថិភាព។ ទាំងនេះមិនមែនជារឿងងាយស្រួលឡើយសម្រាប់គ្រូពេទ្យយើង។
ការស្លៀកពាក់ច្រើនជាន់បូករួមជាមួយនឹងអាកាសធាតុក្ដៅទៀតនោះ ធ្វើឱ្យពួកគាត់ក្ដៅស្អុះស្អាប់ ពិបាកទ្រាំ អាចងាយនឹង អស់កម្លាំងមិនស្រួលខ្លួន។ មិនតែប៉ុណ្ណោះគ្រូពេទ្យ ដែលបានចូលទៅព្យាបាលអ្នកជំងឺ ត្រូវដាក់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្រួសាររបស់គាត់មួយរយៈផងដែរ ដើម្បីចៀសវាងការចម្លងទៅសមាជិកក្នុងក្រុមគ្រួសាររបស់គាត់។ អ្នកអាចស្រម៉ៃមើល ប្រសិនបើរូបអ្នកជាពួកគាត់...
Absolute Health & Blue Media Cambodia រៀបចំសិក្ខាសាលា ស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់
គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានសហការដៃគូជាមួយក្រុមហ៊ុន Blue Media Cambodia រៀបចំសិក្ខាសាលា ស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ដោយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់...
បច្ចេកទេសវេជ្ជសាស្រ្តប្រទេសចិន មានការអភិវឌ្ឍ មិនចាញ់ប្រទេសល្បីៗនៅអឺរុប
តបតាមការអញ្ជើញ របស់លោកសាស្ត្រាចារ្យ លី ចុងមីង (Li Jiongming) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តគុនមីង តាមរយៈលោកសាស្ត្រាចារ្យវេជ្ជ. ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងឯ.ឧ ទន្តបណ្ឌិត ចាន់ វិចិត្រ ជានាយករង លោកវេជ្ជបណ្ឌិត សូត្រ ភារម្យ ឯកទេសវៈកាត់ប្រព័ន្ធតម្រងទឹកនោម ត្រូវបានចាត់ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិលើកទី៦ ស្តីពីផ្នែកវះកាត់ប្រពន្ធ័តម្រងទឹកនោម « The...