ទំព័រមុខ សុខភាព

សុខភាព

ធនាគារ ស្ថាបនា បង្កើតយុទ្ធនាការប្រមូលថវិកា ជូនរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងកូវីដ-១៩

ចលនានៃការចូលរួមបរិច្ចាគថវិកា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ដើម្បីចូលរួមចំណែកប្រមូលថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធនាគារ ស្ថាបនា បានបង្កើតយុទ្ធនាការមួយរបស់ខ្លួនតាមរយៈការបង្កើតនូវគណនីធនាគាររបស់ខ្លួនឈ្មោះថា FIGHT COVID SAVE LIVE (Vaccine) សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចូលរួមចំណែកបរិច្ចាគថវិការបស់ខ្លួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩។ សម្រាប់បងប្អូនដែលមានចង់ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល...

សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសិង្ហបុរី

ពិធីចុះកិច្ចសន្យា ដៃគូពាណិជ្ជកម្ម រវាងបីភាគី ក្នុងការផ្ដល់ជូននូវ «សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសិង្ហបុរី» បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅឯមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ។ ពិធីចុះកិច្ចសន្យា ដៃគូពាណិជ្ជកម្មនេះ ធ្វើឡើងរវាង៣ភាគី គឺ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ជាមន្ទីរពេទ្យស្ដង់ដារអន្តរជាតិថ្មីមួយនៅកម្ពុជាដែលទើបបើកដំណើរការកាលពីចុងខែមីនាកន្លងមកនេះ ជាមួយនឹង VAAC...

VAAC នាំមុខគេផ្នែកសេវាយន្តហោះសង្រ្គោះបន្ទាន់នៅកម្ពុជា

បន្ទាប់ពីបើកដំណើការបានប្រមាណជាង៣ខែប៉ុណ្ណោះ ក្រុមហ៊ុន VAAC - VIP Ambulance & Charter Flight ដែលផ្តល់នូវសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជន ព្រមទាំងការរៀបចំរថយន្តសង្គ្រោះបន្ទាន់ផងដែរនោះ ទទួលបានការគាំទ្រ និង ទំនុកចិត្ត ជាខ្លាំង ពីអតិថិជនដោយបានធ្វើប្រតិបត្តិការហោះហើរស្ទើររៀងរាល់ថ្ងៃជាមួយបណ្តាក្រុមហ៊ុនហោះហើរផ្សេងៗជាលក្ខណៈឯកជន។ ការទទួលបានទំនុកខ្ពស់ពីអតិថិជនបែបនេះ ដោយសារក្រុមហ៊ុន VAAC មានការសហការល្អជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេសក្នុងការរៀបចំឯកសារបញ្ជូនអ្នកជំងឺបានរហ័សទាន់ចិត្តក្នុងកំឡុងពេលកូវីដ និងការផ្តល់នូវតម្លៃសមរម្យជូនអតិថិជន ដោយយោងលើក្រមសីលធម៍ការងារ វិជ្ជាជីវៈ និង បុគ្គលិកបម្រើការងារទាំងអស់សុទ្ធតែបានហ្វឹកហាត់តាមស្តង់ដាការងារខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយតំណាង VAAC បានលើកឡើងថា ការហោះហើរលុះត្រាតែការស្វែងរកសេវាព្យាបាលក្នុងស្រុកយើងអស់លទ្ឋភាពជាមុនសិនដោយសារវេជ្ជបណ្ឌិតយើងក៏ពូកែៗ ដោយឡែកការស្វែងរកការព្យាបាលក្រៅប្រទេសគឺក្នុងករណីណាដែលចាំបាច់បំផុតប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្រុមហ៊ុន...

សហគ្រិនស្ត្រី៣រូបរួមគ្នាបង្កើតសេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP

សហគ្រិនស្ត្រីចំនួន៣រូប រួមគ្នាបើកដំណើរការសេវាកម្មថ្មីមួយ «ឈ្មោះយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP ឬ VIP Air Ambulance»។ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ ធ្វើនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា។ យន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP បង្ហាញវត្តមាននៅកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺដែលស្វែងរកសេវាសង្គ្រោះបន្ទាន់មួយចំនួនក្នុងករណីដែលការព្យាបាលក្នុងស្រុកពុំទាន់មាន។ VIP Air Ambulance គឺជាយន្តហោះពេទ្យ ដែលមានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ការហោះហើរឆាប់រហ័សបំផុត ដោយមានគិលានុបដ្ឋាយិកា គ្រូពេទ្យជំនាញសម្រាប់មើលថែអ្នកជំងឺក្នុងពេលធ្វើដំណើរលើយន្តហោះ និង មានអាកាសយានិកស្ទាត់ជំនាញដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលច្បាស់លាស់ ដើម្បីធានា និង ផ្ដល់ទំនុកចិត្តជូនអតិថិជន។ ថ្លែងក្នុងកម្មវិធីសម្ពោធនេះ កញ្ញាវេជ្ជបណ្ឌិត...

ប្ល៊ូមេឌា ចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផលិតរបាំងមុខជំងឺកូវីដ១៩

ស្របពេល ដែលពិភពលោក កំពុងរងគ្រោះនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងក៏រងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន ប្ល៊ូមេឌា ខេមបូឌា បានចុះកិច្ចសន្យា ជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយ ដែលផលិតរបាំងមុខ ការពារការឆ្លងនូវជំងឺកូវីដ១៩។ ទិសដៅ ដែលក្រុមហ៊ុនប្ល៊ូមេឌាជ្រើសរើសការសហការជាមួយក្រុមហ៊ុន ក្នុងស្រុកមួយនេះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យានេះបង្កើតឡើងដោយកូនខ្មែរ សុទ្ធសឹងជាយុវជនវ័យក្មេងស្រលាញ់ផ្នែកបច្ចេកវិទ្យា បានខិតខំច្នៃប្រឌិតបង្កើត របាំងមុខការពារជំងឺកូវីដនេះឡើង ស្របទៅតាមស្តង់ដារអឺរ៉ុប និងក្រោមការប្រឹក្សាផ្នែកបច្ចេកទេសពីសាស្រ្តាចារ្យ​ជំនាញមកពីបរទេសផងដែរ ។ តាមរយៈការចុះកិច្ចសន្យានេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រគល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនប្ល៊ូមេឌាខេមបូឌាជាអ្នកធ្វើទីផ្សារ លក់ និងចែកចាយរបាំងមុខនេះនៅក្នុងប្រទេសកម្ពុជា។ ការចុះកិច្ចសន្យានេះ គឺជួយលើកកម្ពស់ស្នាដៃកូនខ្មែរក្នុងផ្នែកបច្ចេកវិទ្យា និងជួយផ្តល់ការងារដល់និស្សិតខ្មែរ ដែលកំពុងសិក្សាផ្នែកនេះ ជំរុញផ្នែកបច្ចេកវិទ្យាក្នុងស្រុកយើងឲ្យជឿនលឿនស្របតាមឧស្សាហកម្ម៤.០។ របាំងមុខដែលផលិតដោយកូនខ្មែរនេះ មានលក្ខណៈស្រាល ងាយស្រួលពាក់...

មន្ទីរពហុព្យាបាល មេត្រូ បានលេចរូបរាងថ្មី ក្នុងរាជធានីភ្នំពេញ ប្រកបដោយស្តង់ដាខ្ពស់

មន្ទីរពហុព្យាបាល មេត្រូ បានបើកសម្ពោធដាក់ដំណើរការជាផ្លូវការកាលខែមីនា ឆ្នាំ២០២០កន្លងមកនេះ ប្រមូលផ្ដុំដោយវេជ្ជបណ្ឌិតឯកទេសល្បីៗដែលកំពុងបម្រើការងារក្នុងស្ថាប័នជាតិ និងអន្តរជាតិ ជាមួយជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ។ ជាមួយឧបករណ៍ទំនើបប្រកបដោយបច្ចេកវិទ្យាចុងក្រោយ មន្ទីរពហុព្យាបាល មេត្រូ ផ្ដល់ជូននូវការប្រឹក្សាយោបល់ និងព្យាបាលទៅលើផ្នែកជាច្រើន ដូចជាឯកទេសសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ជំងឺប្រព័ន្ធទឹកនោម ប្រព័ន្ធប្រូស្តាត ប្រព័ន្ធប្រសាទ ប្រព័ន្ធរំលាយអាហារ ខួរក្បាល ឆ្អឹងខ្នង ចោះដោយអង់ដូស្កូប រោគស្ត្រី ស្បូន កស្បូន កាមរោគ សើរស្បែក ប្រព័ន្ធបន្តពូជស្ត្រី បាក់បែកឆ្អឹង និងវះកាត់កែសម្ផស្ស...

ក្រុមគ្រួសារអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចូលរួមមូលនិធិជនបទកម្ពុជា ប្រឆាំងនឹងជម្ងឺកូវីដ-១៩

តាមរយៈមូលនិធិជនបទកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ប៊្លូ មេឌា បានរួមកម្លាំងគ្នាជាមួយនឹងសប្បុរសជន គៀងគរថវិកាដើម្បីឧបត្ថម្ភលើការផ្គត់ផ្គង់សម្ភារៈពេទ្យមានដូចជា ម៉ាស ស្រោមដៃ វ៉េនតាសុវត្ថិភាព ជែលលាងដៃនិង Spray អាកុលសម្លាប់មេរោគ ទឹកអាកុលសម្លាប់មេរោគ សាប៊ូអនាម័យ សាប៊ូដុំលាងដៃ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។ ជាក់ស្ដែង តាមរយៈលោក ឈាង សុវណ្ណរតនៈ អគ្គនាយកប្រ៊ូវកាហ្វេ (អ.ធី.ខេ) និងលោក ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ បញ្ជាការដ្ឋានអង្គរក្ស ដែលត្រូវជាកូនប្រុសបង្កើតទាំងពីររបស់លោកវេជ្ជ....

ក្រុមគ្រូពេទ្យជួរមុខ១១នាក់ ទទួលអំណោយសប្បុរសក្រោយបញ្ចប់បេសកកម្មព្យាបាលអ្នកជម្ងឺកូវីដ-១៩

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសានេះ លោកស្រី អគ្គនាយិការក្រុមហ៊ុន ប៊្លូ មេឌា និងមូលនិធិជនបទកម្ពុជា បាននាំយកអំណោយសប្បុរសជនជាគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ចំនួន១១រូប បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន២៨ថ្ងៃ  ដោយពិនិត្យឃើញអវិជ្ជមានជំងឺកូវីដ-១៩ ពោលគឺបន្ទាប់ពីពួកគាត់ចំណាយពេលព្យាបាលផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ (COVID-19) អស់រយៈពេល១៤ថ្ងៃ និងក្រោយដាក់អោយនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ មកនេះ។ អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគរៀបជាស្រេច ដែលត្រូវចែកជូនក្រុមគ្រូពេទ្យជួរមុខនេះ ក្នុងម្នាក់ៗទទួលបាន ភេសជ្ជៈមួយកេស ទឹកត្រី មី ត្រីខកំប៉ុង សាប៊ូដុំលាងដ ហើយក្រៅពីនោះ ក្រុមការងារក៏បាននាំយកប័ណ្ណគូប៉ុងពីដូមីណូភីហ្សាចំនួនជាង៥០០គូប៉ុង ចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគូប៉ុងចំនួនជាង៥០០គូប៉ុងទៀត ចែកជូនដល់មណ្ឌលសុខភាព ចាក់អង្រែក្រោមផងដែរ។ លោកវេជ្ជបណ្ឌិត សួន សាមិត្ត...