ទំព័រមុខ សង្គម

សង្គម

នាយិកាក្រុមហ៊ុន ប៊្លូមេឌា ជួយទិញកសិផលសហគមន៍ ជូនជាអំណោយដល់គ្រូពេទ្យជួរមុខជុំទី៤

នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសានេះ លោកស្រី អគ្គនាយិកាក្រុមហ៊ុន ប៊្លូមេឌា និងមូលនិធិជនបទកម្ពុជា បាននាំយកអំណោយសប្បុរសធម៌ដែលជួយទិញពីប្រជាកសិករក្នុងសហគមន៍ ចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខជុំទី៤ នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគរៀបជាស្រេច ដែលត្រូវចែកជូនក្រុមគ្រូពេទ្យជួរមុខនេះ រួមមាន៖ ភេសជ្ជៈ ស្ករត្នោត សៀងខ្មែរ ទឹកត្រី មី ត្រីខកំប៉ុង សាប៊ូដុំលាងដៃ និងជែលលាងដៃ។ លោកវេជ្ជ. សួន សាមិត្ត តំណាងលោកសាស្ត្រាចារ្យ...

គិតគូរទាំងពេទ្យជួរមុខ និងមិនភ្លេចសុខទុក្ខប្រជាពលរដ្ឋក្រីក្រ

កាលពីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសានេះ ក្រុមការងារសប្បុរសជន ក្រោមអធិបតីភាពលោកជំទាវ គ្រួច សំអាន បាននាំយកអំណោយសប្បុរសធម៌ចែកជូនដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សប្បុរសជនដែលបានចូលរួមបរិច្ចាគដល់បងប្អូនសហគមន៍ទួលសំបូរ រួមមាន៖ លោក ហោ សេរីវឌ្ឍន៍,  ឯ.ឧ  ឧកញ៉ា តាំង ជុងលី, លោកស្រី ខែក ខេមរ៉ាត, បណ្ឌិត ហេង ម៉េងហូ, លោក...

ក្រុមគ្រួសារអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចូលរួមមូលនិធិជនបទកម្ពុជា ប្រឆាំងនឹងជម្ងឺកូវីដ-១៩

តាមរយៈមូលនិធិជនបទកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ប៊្លូ មេឌា បានរួមកម្លាំងគ្នាជាមួយនឹងសប្បុរសជន គៀងគរថវិកាដើម្បីឧបត្ថម្ភលើការផ្គត់ផ្គង់សម្ភារៈពេទ្យមានដូចជា ម៉ាស ស្រោមដៃ វ៉េនតាសុវត្ថិភាព ជែលលាងដៃនិង Spray អាកុលសម្លាប់មេរោគ ទឹកអាកុលសម្លាប់មេរោគ សាប៊ូអនាម័យ សាប៊ូដុំលាងដៃ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។ ជាក់ស្ដែង តាមរយៈលោក ឈាង សុវណ្ណរតនៈ អគ្គនាយកប្រ៊ូវកាហ្វេ (អ.ធី.ខេ) និងលោក ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ បញ្ជាការដ្ឋានអង្គរក្ស ដែលត្រូវជាកូនប្រុសបង្កើតទាំងពីររបស់លោកវេជ្ជ....

ក្រុមគ្រូពេទ្យជួរមុខ១១នាក់ ទទួលអំណោយសប្បុរសក្រោយបញ្ចប់បេសកកម្មព្យាបាលអ្នកជម្ងឺកូវីដ-១៩

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសានេះ លោកស្រី អគ្គនាយិការក្រុមហ៊ុន ប៊្លូ មេឌា និងមូលនិធិជនបទកម្ពុជា បាននាំយកអំណោយសប្បុរសជនជាគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ចំនួន១១រូប បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន២៨ថ្ងៃ  ដោយពិនិត្យឃើញអវិជ្ជមានជំងឺកូវីដ-១៩ ពោលគឺបន្ទាប់ពីពួកគាត់ចំណាយពេលព្យាបាលផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ (COVID-19) អស់រយៈពេល១៤ថ្ងៃ និងក្រោយដាក់អោយនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ មកនេះ។ អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគរៀបជាស្រេច ដែលត្រូវចែកជូនក្រុមគ្រូពេទ្យជួរមុខនេះ ក្នុងម្នាក់ៗទទួលបាន ភេសជ្ជៈមួយកេស ទឹកត្រី មី ត្រីខកំប៉ុង សាប៊ូដុំលាងដ ហើយក្រៅពីនោះ ក្រុមការងារក៏បាននាំយកប័ណ្ណគូប៉ុងពីដូមីណូភីហ្សាចំនួនជាង៥០០គូប៉ុង ចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគូប៉ុងចំនួនជាង៥០០គូប៉ុងទៀត ចែកជូនដល់មណ្ឌលសុខភាព ចាក់អង្រែក្រោមផងដែរ។ លោកវេជ្ជបណ្ឌិត សួន សាមិត្ត...

ថវិកាសរុបទទួលបានពីមូលនិធិខ្មែរជួយខ្មែររយៈពេលមួយសប្ដាហ៍ បានយកទៅជួយដល់មន្ទីរពេទ្យជួរមុខ

មូលនិធិជនបទកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ប្លូ៊ មេឌា បានរួមកម្លាំងគ្នាជាមួយនឹងសប្បុរសជនមួយចំនួនទៀត គៀងគរថវិកាដើម្បីឧបត្ថម្ភលើការផ្គត់ផ្គង់សម្ភារៈពេទ្យមានដូចជា ម៉ាស ស្រោមដៃ វ៉េនតាសុវត្ថិភាព ជែលលាងដៃនិង Spray អាកុលសម្លាប់មេរោគ ទឹកអាកុលសម្លាប់មេរោគ សាប៊ូអនាម័យ សាប៊ូដុំលាងដៃ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។ គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល១ម៉ោងក្រោយការអំពាវនាវ មូលនិធិបានទទួលនូវការឧបត្ថម្ភពីសំណាក់សប្បុរសជនជាបន្តបន្ទាប់ ដូចបានរាយនាមខាងក្រោមដូចជា៖ ១- លោកឧកញ៉ា ហ៊ុន ឡាក់...

ពេទ្យជួរមុខនៃមណ្ឌលសុខភាព ចាក់អង្រែ បានទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសានេះ ក្រុមការងារសប្បុរសជន រួមមាន លោកវេជ្ជ.សូត្រ ភារម្យ, លោក ហឿន សំនៀង និង លោកស្រី , លោកស្រី ខែក ខេមរ៉ាត នាយិកា ក្រុមហ៊ុន ប៊្លូមេឌា, និងលោកវេជ្ជ. ប្រាក់ ណារ៉ុម បានរួមគ្នាគៀងគរនូវអំណោយពីសប្បុរសជននានា មកប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខនៃមណ្ឌលសុខភាព ចាក់អង្រែ។ អំណោយដែលនាំមកពេលនេះ រួមមាន៖ ម៉ាស់ ចំនួន១០០០ម៉ាស់ ស្រោមដៃពេទ្យចំនួន៤០០គូ វ៉ែនតាសុវត្ថិភាព...

ឯកឧត្តម អ៊ុក សាវុធ បរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនជូនដល់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩

ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអជ្ញាអមសាលាឧទ្ទរណ៍រាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៥០ភាគរយ រយៈពេល ៦ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ យោងទៅតាមលិខិតផ្លូវការមួយរបស់ឯកឧត្តមផ្ទាល់ដែលបានផ្ញើរទៅកាន់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ឯកឧត្តមស្នើរសុំផ្ទេរប្រាក់បៀវត្សរបស់ឯកឧត្តមចំនួន ៥០ភាគរយចូលគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ជារៀងរាល់ខែចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តមក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១ពាន់ដុល្លារ ផ្សេងទៀតជូនដល់មន្ទីរពេទ្យដើម្បីគាំពារដល់ការព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩។ គួរបញ្ជាក់ផងដែរថានាពេលកន្លងទៅនេះ ឯកឧត្តម អ៊ុក...

ក្រុមសប្បុរសជននាំយកម៉ាសគុណភាពខ្ពស់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគំរូមហាសប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក្នុងស្មារតីខ្មែរជួយខ្មែរប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ក្រុមសប្បុរសជន ដែលរួមមាន លោក ហោ សេរីវឌ្ឍន៍, ឯកឧត្តម ប្រាក់ ឈៀង, ឯកឧត្តម ម៉ក់ ងយ, ...