ទំព័រមុខ វិទ្យាសស្ត្រ និងបច្ចេកវិជ្ជា
វិទ្យាសស្ត្រ និងបច្ចេកវិជ្ជា
ក្រុមហ៊ុនទូរគមនាគមន៍ដែលមានអាយុកាលជាងមួយទសវត្សរ៍នៅកម្ពុជា
នាពេលថ្មីៗនេះមិត្តហ្វូនបានប្រារព្ធនូវខួបលើកទី១១របស់ខ្លួនក្នុងការចាប់កំណើតនិងបម្រើសេវាកម្មជូនអតិថិជនកម្ពុជា។
ក្រុមហ៊ុន មិត្តហ្វូន ដែលបម្រើលើវិស័យទូរគមនាគមន៍និងបច្ចេកវិជ្ជា ព័ត៌មានវិទ្យាបានចូលមកបង្កើតទីផ្សារអាជីវកម្មរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០០៩ បើគិតមកទល់ពេលនេះមានរយៈពេល១១ឆ្នាំហើយ។ ក្រៅពីមានវត្តមានក្នុងប្រទេសមួយចំនួនក្នុងពិភពលោក កម្ពុជាក៏ជាគោលដៅដែលក្រុមហ៊ុននេះពាំនាំមកនូវបច្ចេកវិជ្ជា មកអភិវឌ្ឍន៍ក្រោមមហិច្ឆតាគាំទ្រដល់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងបដិវត្តឧស្សាហកម្មទី ៤។
តាមរយៈវត្តមានរបស់ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ
ក្រុមហ៊ុនបានពង្រីកបណ្ដាញសាខារបស់ខ្លួនទូទាំងប្រទេសកម្ពុជា និងបម្រើសេវាកម្មជូនប្រជាជនកម្ពុជាប្រមាណ៩លាននាក់
ការអភិវឌ្ឃបច្ចេកវិជ្ជា សេវាអ៊ីនធឺណិតចល័តចាប់តាំងពី 2G រហូតដល់ 5G
(ក្នុងឆ្នាំ២០១៩)
រួមជាមួយនូវការកោតសរសើរនិងទទួលបាននូវពានរង្វាន់ជាច្រើន។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនៃវឌ្ឍនភាពរបស់ខ្លួន
ក្រុមហ៊ុនមិត្តហ្វូនបានចងក្រងឡើងនូវវីឌីអូជាកំណត់ត្រាសកម្មភាពក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ
ក្រោមកិច្ចសហការណ៍ផលិតជាមួយក្រុមហ៊ុន ប៊្លូ មេឌា ខេមបូឌា។
សូមទស្សនានូវសកម្មភាពក្រៅឆាកនៃការផលិត...