ទំព័រមុខ វប្បធម៌ និងសិល្បៈ
Blue Media Cambodia គឺជាក្រុមហ៊ុនទី១ ដែលប្រមូលផ្តុំដោយវិចិត្រករឌីជីថល ក្នុងការផលិតគំនូរជីវចល 2D
តើលោកអ្នកបានដឹងឬទេថាក្រុមហ៊ុន Blue Media Cambodia គឺជាក្រុមហ៊ុនទីមួយដែលប្រមូលផ្តុំដោយវិចិត្រករឌីជីថល ក្នុងការផលិត 2D animation។ Blue ត្រូវបានក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរស័ព្ទធំមួយជ្រើសរើសអោយផលិតគំនូរជីវចលផ្តាច់មុខអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គំនូរជីវចលដែលមានឈ្មោះថា «ក្រដាសសរ» គឺមានភាពល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម FB & YouTube ។
គូសបញ្ជាក់ផងដែរថា វិចិត្រករឌីជីថល របស់ក្រុមហ៊ុន Blue Media សុទ្ធតែបានបញ្ចប់ការសិក្សាជំនាញរបស់ខ្លួនមកពីក្រៅប្រទេសផងដែរ៕
Video...
គម្រោងផលិតគំនូរជីវចលស្តីពី «មាគ៌ាព្រះធម៌» ទទួលបានការគាំទ្រដោយគណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនា នៅកម្ពុជា
ដោយមានការទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំរបស់ព្រះពុទ្ធសាសនាសម្រាប់ប្រជាជនទូទៅជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលកំពុងឈានទៅរកសេដ្ឋកិច្ចសម័យទំនើបនិងវប្បធម៌ចំរុះនៅលើសកលលោក ក្រុមហ៊ុនមិត្តហ្វូនក្រោមការពិគ្រោះយោបល់របស់គណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បាននឹងកំពុងបង្កើតគម្រោងខ្សែវីដេអូអំពី «មាគ៌ានៃព្រះធម៌» ដែលមានគោលបំណងលើកកម្ពស់ក្នុងការតម្រង់ទិសមនុស្សឱ្យស្គាល់ពីតម្លៃពិតនៃព្រះពុទ្ធសាសនា ពោលគឺដើម្បីណែនាំមនុស្សអំពីរបៀបរស់នៅប្រកបដោយគុណធម៌ ក្តីស្រឡាញ់ និងភាពអាណិតអាសូរជាមួយមនុស្សដែលជួបនឹងស្ថានភាពលំបាក។
នៅទីនេះ ប្រជាជនរស់នៅជាមួយគ្នានិងឆ្ពោះទៅរកការកសាងសង្គមប្រកបដោយការអាណិតអាសូរមានសុខភាពល្អនិងនិរន្តរភាព។
ខ្សែវីដេអូគឺជាគម្រោងវីដេអូមិនរកប្រាក់ចំណេញផលិតនិងរក្សាសិទ្ធិដោយក្រុមហ៊ុនមិត្តហ្វូននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈសង្ឃព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា រួមមានដំណើររឿងនិងមេរៀនជជែកអំពីព្រះធម៌ និងការបង្រៀនរបស់ព្រះពុទ្ធ។
រាល់មាតិកាទាំងអស់ត្រូវបានអនុម័តនិងពិគ្រោះយោបល់ដោយគណៈសង្ឃជាន់ខ្ពស់នៃព្រះសង្ឃពុទ្ធសាសនា។ វគ្គដំបូងនៃស៊េរីនឹងត្រូវបានចេញផ្សាយជាបណ្តោះអាសន្នក្នុងខែកក្កដាឆាប់ៗនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុន Metfone, Blue Media និងសម្តេចព្រះសង្ឃនាយក៖
គំនូរជីវចលដំបូងបង្អស់ស្តីអំពី «ដំណើរពុទ្ធប្រវត្តិ» នឹងផលិតចេញឆាប់ៗនេះ
គំនូរជីវចលដំបូងបង្អស់ស្តីអំពី «ដំណើរពុទ្ធប្រវត្តិ»
នឹងផលិតចេញឆាប់ៗនេះ
ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Metfone សហការផលិតជាមួយក្រុមហ៊ុន
Blue Media និងការផ្តល់ប្រឹក្សាខ្លឹមសារពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Metfone និង
នាយិកាក្រុមហ៊ុនBlue Media Cambodia បានអញ្ជើញប្រគេនទេយ្យទានថ្វាយចំពោះសម្តេចព្រះមហាសុមេធាធិបតី
កត្តិបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រមេគុណរាជធានីភ្នំពេញ
និងជាព្រះប្រធានលេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឳកាសនោះ នាយកប្រតិបត្តិក្រុមហ៊ុន Metfone...
វីដេអូពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំ២០២០ ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន
វីដេអូពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាង គោរាគទេវី
ដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ដែលបានចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ព.ស២០៥៦៤ វេលា៨ និង៤៨នាទីយប់ ធ្វើឱ្យអ្នកទស្សនាមានការគាំទ្រជាខ្លំាង។
វីដេអូ ដែលមានរយៈពេលប្រមាណជាង១០នាទី
បង្ហាញពីសកម្មភាពទេពធីតាឆ្នាំថ្មីយាងចុះមក ដោយមានបញ្ចូលនូវទិដ្ឋភាពស្រស់ស្អាតពីលើអាកាស
នៃ២៥ខេត្ត-រាជធានី របស់ព្រះរាជាណាចក្រកម្ពុជា និងការរចនាក្រាហ្វិកយ៉ាងល្អប្រណិត
នៃពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មានបានធ្វើការផ្សាយផ្ទាល់វីដេអូនេះតាមកញ្ចក់ទូរទស្សន៍ និងផ្សាយផ្ទាល់តាមរយៈទំព័រហ៊្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ដែលតាមរយៈការផ្សាយក្នុងទំព័រហ៊្វេសប៊ុក នេះមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ១លាន៤សែនដងឯណោះ។
អ្នកទស្សនាបានចុចlike និងបញ្ចេញមតិសម្តែងនូវការពេញចិត្ត
និងគាំទ្រជាច្រើន ទៅលើគំនិត...
ការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តលើកដំបូង នៅឆ្នាំ២០២០
ការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្តនឹងត្រូវបានរៀបចំឡើងសម្រាប់ស្វាគមន៍ពិធីចូលឆ្នាំថ្មីភ្ជាប់ជាមួយនូវគោលបំណងលើកស្ទួយការយល់ដឹងទាក់ទងនឹងវប្បធម៌ប្រពៃណីខ្មែរ ក្រោមការរៀបចំផ្ដួចផ្ដើមឡើងដោយអន្តរក្រសួងនិងស្ថាប័ន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ឃឹម វុទ្ឋី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងរៀបចំផលិតវីដេអូ នៃពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២០ ឱ្យកាន់តែពិសេសជាងមុនៗ។ ការផលិតវីដេអូនេះ នឹងមានការប្រកួតជ្រើសរើសទេពធីតាឯកសង្រ្កាន្ត ដែលនេះជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមក។
ធីតាឯកសង្រ្កាន្តដែលមានលក្ខណៈសម្បត្តិល្អជាងគេនឹងត្រូវទទួលបានូវជ័យលាភីជាទឹកប្រាក់ចំនួន៣០០០ដុល្លារ។ យុវតីដែលជាសិស្សឬនិស្សិតអាចដាក់ពាក្យប្រកួតរហូតដល់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២០។ ការជ្រើសរើសនឹងប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអន១ដែលរៀបចំដោយក្រុមហ៊ុន FUN Entertainment...
ខែក ខេមរ៉ាត ជាអតិថិជនខ្មែរទី១របស់មគ្គុទេសទេសចរណ៍ជំនាញខ្មែរមួយក្រុម
តាមរយៈការpostរបស់នារី ខែក ខេមរ៉ាត អគ្គនាយិកាក្រុមហ៊ុនប៊្លូ មេឌា ខេមបូឌា នៅក្នុងទំព័រ ហ្វេសបុគរបស់អ្នកនាង នាពេលថ្មីៗនេះ បានឱ្យដឹងថា គាត់ បានក្លាយជាជាអតិថិជនខ្មែរទី១ ដែលបានជួល ក្រុម Tour Guide ខ្មែរ ដើម្បីពន្យល់ប្រាប់ពីប្រវត្តិប្រាសាទនានា នៅពេល ដែលគាត់បានទៅទស្សនា តំបន់រមណីយដ្ឋានអង្គរ។ នារី ខេមរ៉ាត បានសរសេរយ៉ាងដូច្នេះថា៖...
មិត្តហ្វូនបានជ្រើសរើស ប៊្លូ មេឌា ជាដៃគូផលិតរឿងខ្លីដែលកំពុងមានការទាក់ទាញខ្លាំង
ក្រុមហ៊ុនទូរគមនាគមន៍ មិត្តហ្វូន បានជ្រើសយកក្រុមហ៊ុន ប៊្លូ មេឌា ខេមបូឌា ជាដៃគូក្នុងការផលិតភាពយន្តអប់រំខ្នាតខ្លី ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញអីនធើណេត។
ភ្នំពេញៈ ថ្មីៗនេះ កម្រងភាពយន្តអប់រំខ្នាតខ្លី ដែលបានផលិតរួច និងបានដាក់ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ហ្វេសបុក និងយូធូប ដែលមានចំណងជើងដូចជា ការជួបជុំដ៏មានន័យ រឿងម្លប់ និងរឿងលោកគ្រូពោះតាន់ជាដើម បានផ្ទុះនូវការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។
ត្រឹមរយៈពេលតែប៉ុន្មានសប្តាហ៍ក្រោយការចាក់ផ្សាយ ភាពយន្តទាំងនេះទទួលបាននូវការចែករំលែកសរុបជាង៣៣ពាន់ដង និងការចូលទស្សនាមានរហូតដល់៤.៣លានដងឯនោះ នៅលើបណ្ដាញសង្គមហ្វេសបុក។ គួរឲ្យកត់សម្គាល់នោះគឺខ្សែភាពយន្តខ្លីដែលមានចំណងជើងថា កូនច្បង...
លោកគ្រូពោះតាន់ ជារឿងខ្លីដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់គ្រូបង្រៀនម្នាក់ ចំពោះសិស្សរបស់ខ្លួន
ថ្មីៗនេះស្រាប់តែលេចឡើងនូវខ្សែភាពយន្តខ្លីមួយ ដែលបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដោយបានឆ្លុះបញ្ចាំងជូនទស្សនិកជនបានឃើញពីជីវិត និងការលះបង់របស់គ្រូបង្រៀនម្នាក់ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីទំនុកបម្រុង និងជួយជ្រោមជ្រែងការសិក្សារបស់សិស្សខ្លួនដែលកំពុងជួបការលំបាក ឲ្យបានបន្តការសិក្សារហូតបានការងារល្អៗគ្រប់គ្នា។ ខ្សែភាពយន្តខ្លីនេះ ត្រូវបានផ្ដួចផ្តើមផលិតឡើងដោយប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន មិត្តហ្វូន សម្រាប់ជាកាដូថ្មីមួយជូនដល់ប្រជាជនកម្ពុជាបានទស្សនានៅពាក់កណ្ដាលឆ្នាំ២០១៩នេះ ដើម្បីបំផុសនូវស្មារតីចែករំលែកតាមរយៈការស្ដែងឲ្យឃើញនូវទុកលំបាក និងដើម្បីកោតសរសើរពីការលះបង់ និងទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀនមួយចំនួន ដែលបានយកចិត្តទុកដាក់ និងលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីសិស្សានុសិស្សរបស់ខ្លួន។
លោកគ្រូពោះតាន់ ជាចំណងជើងនៃភាពយន្តខ្លីមួយនេះ ដែលបាននិយាយពីការលះបង់របស់គ្រូដើម្បីអនាគតសិស្សរបស់ខ្លួន ដែលវីដេអូនេះបានទទួលសន្ធឹកនៃការគាំទ្រយ៉ាងច្រើនអនេក ដោយទទួលបានការចូលទស្សនាហូតដល់៨០ម៉ឺនដងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ យើងសង្ឃឹមថាបន្ទាប់ពីទស្សនារឿងខ្លីនេះហើយ លោកអ្នកនឹងអាចរំលឹកនូវជីវិតពីកុមារភាព និងពាក្យពេចន៍ទូន្មានរបស់លោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្រៀន និងទូន្មានប្រៀនប្រដៅអ្នក...