ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកនៅទន្លេមុខវាំងជិតមកដល់ហើយ
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រកាសថា កីឡាម៉ូតូទឹក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលជាប្រភេទកីឡាមួយ នៅក្នុងព្រឹត្តិការណ៍ប្រកួត “កីឡាជាតិលើកទី៣ ក្នុងចំណោមប្រភេទកីឡាជាតិជាង៣០ ដែលមានវិញ្ញាសាប្រកួតសរុបប្រមាណជាង ៣០០ វិញ្ញាសា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ទី១៦ ខែឧសភា ឆ្នាំ២០២០។
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍នៃការប្រគួតកីឡាម៉ូតូទឹក
ពីថ្ងៃទី០៦ ដល់ទី១០ ខែឧសភា ឆ្នាំ២០២០ ខាងមុខ
នៅលើផ្ទៃទន្លេសាបទល់មុខព្រះបរមរាជវាំង។ ទន្ទឹមនេះផងដែរ
សហព័ន្ធក៏នឹងមានការរៀបចំការប្រកួតជំរុះនៅថ្ងៃទី៧...
កម្ពុជានឹងរៀបចំព្រឹត្តិការប្រណាំម៉ូតូទឹកដ៏ធំមួយនៅខែឧសភា
នាពេលថ្មីៗនេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនប៊្លូ មេឌា ចូលជួបពិភាក្សាការងារ។ នៅក្នុង ជំនួបពិភាក្សានោះ ឯកឧត្តម ណុះ ស្លេះ បានប្រាប់ក្រុមហ៊ុនប៊្លូមេឌាថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានឹងរៀបចំព្រឹត្តិការប្រណាំម៉ូតូទឹកដ៏ធំមួយនៅក្នុងខែឧសភាខាងមុខនេះ ដើម្បីផ្សព្វផ្សាយ លើកកម្ពស់កីឡាម៉ូតូទឹកនៅកម្ពុជា។ ឯកឧត្តមមានបំណងសហការយូរអង្វែងមួយជាមួយក្រុមហ៊ុនប្លូមេឌា ថាតើនឹងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកីឡានេះត្រូវបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរឱ្យបានទូលំទូលាយ។
កីឡាម៉ូតូទឹកឬហៅថា Jet ski...